Thursday, November 9, 2023

Hojlund និយាយថា អ្នកលេង Man Utd ទាំងអស់គាំទ្រ Ten Hag

 


 Manchester United 

ខ្សែប្រយុទ្ធ Rasmus Hojlund របស់ក្រុម Manchester United បានគាំទ្រគ្រូបង្វឹក Erik ten Hag បន្ទាប់ពីក្រុមបិសាចក្រហម Manchester United ចាញ់ក្រុម Copenhagen ក្នុងលទ្ធផល 3-4 ក្នុងការប្រកួត Champions League កាលពីថ្ងៃពុធ។

គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បាននិយាយថា ក្រុមរបស់លោកនឹង ត្រូវផ្លាស់ប្តូរសំណាង បន្ទាប់ពីបានបរាជ័យក្នុងលទ្ធផល 4-3 នៅឯ ទីក្រុង Copenhagen ដែលបានធ្វើឱ្យបិសាចក្រហមខិតជិតធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ។

Man Utd ធ្លាក់ទៅបាតតារាង ដោយដេញតាមពីក្រោយ ក្រុម Galatasaray និង Copenhagen មួយពិន្ទុ ខណៈនៅសល់ពីរប្រកួតទៀត។ បិសាចក្រហម ធ្វើដំនើរទៅកាន់ Galatasaray ក្នុងរយៈពេលបីសប្តាហ៍ មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមជើងឯករង Bayern Munich ។អានអត្ថបទបន្ត

No comments: